អានតួអត្ថបទ
សិង្ហបុរី

អ្នក​បម្រើ​​តាម​ផ្ទះមាន​ថ្ងៃ​ឈប់​សំរាក នៅ​សិង្ហបុរី

បន្ទាប់​ពី​ហុងកុង និង​តៃវ៉ាន់ ពេល​នេះ​ដល់​វេន​ប្រទេស​សិង្ហបុរី​ម្តង​ដែល​មាន​ច្បាប់​ការងារ អនុញ្ញាត​ឱ្យ​ឈ្នួល​បម្រើការ​តាម​ផ្ទះ​ បាន​ឈប់សម្រាក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចាប់​ពី​ឆ្នាំ២០១៣​ទៅ។ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​របស់រដ្ឋមន្ត្រី​​ក្រសួង​ការងារសិង្ហបុរី នៅ​ល្ងាច​មិញ។

យុវតី​ខ្មែរ ចេញ​ទៅ​ធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​
យុវតី​ខ្មែរ ចេញ​ទៅ​ធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

  ចាប់​ពី ថ្ងៃទី​ ១​ មករា​ ឆ្នាំ​២០១៣​ទៅ ច្បាប់​អនុញ្ញាតឱ្យ​មាន​ថ្ងៃ​ឈប់​សម្រាកមួយ​ថ្ងៃ​ដល់​​អ្នក​បម្រើតាម​ផ្ទះ នឹង​ត្រូវ​ចូល​ជា​ធរមាន។ អ្នក​ស៊ីឈ្នួល​បម្រើ​ការ​តាម​ផ្ទះ ដែល​ពីមុន​ត្រូវ​ធ្វើ​ការ​​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នឹង​មាន​ថ្ងៃ​ឈប់​សម្រាក​​ដូច​អ្នក​បម្រើ​ការ​នៅ​តាម​ក្រសួង​ ស្ថាប័ន​ ឬ​ក្រុមហ៊ុន រោង​ចក្រ​ដែរ​​ ប៉ុន្តែ​ ប្រសិន​បើ​​មាន​ការ ព្រម​ព្រៀង​គ្នា ​រវាងម្ចាស់​ផ្ទះ​ ឬ​ថៅកែ​ និង​អ្នក​បម្រើ​ ថ្ងៃ​សម្រាក​នេះ​អាច​នឹង​ប្តូរ​មកថ្ងៃ​ធ្វើ​ការ​បន្ថែម ដើម្បី​បាន​​​ប្រាក់​​បន្ថែម​។

 
សិង្ហបុរី​ដែល​ល្បី ថា​​​​ប្រជាជនមាន​​កំរិត​ជីវភាពខ្ពស់ ​និង​មាន​ទ្រព្យធន​​ច្រើន​ លំដាប់​ទី​បី នៅ​លើ​ពិភពលោក និង​ដែល បច្ចុប្បន្ន​នេះ ​មានចំនួន​​ ​អ្នក​បម្រើ​ការ​នៅ​តាម​ផ្ទះ​ប្រមាណ​ជាង​២​សែន ក៏​ជាប់​ឈ្មោះ​អាក្រក់​ ផ្នែក​​​រំលោភ​​បំពាន​សិទ្ធិ​របស់​​​ឈ្នួល​បម្រើ​ ៖ លក្ខខណ្ឌ​ការងារ​យ៉ាប់យ៉ឺន ធ្វើ​ការ​ច្រើន​ម៉ោង​ក្នុង​មួយ​ៗ​ថ្ងៃ​ ប្រើ​អំពើ​ហិង្សា​លើ​ផ្លូវកាយ​ និង​ផ្លូវ​ភេទ ចំណែក​​ប្រាក់​ខែវិញ​ ​តិច​បំផុត តិច​ជាង​កម្មករ​កាត់​ស្មៅ​ទៅ​ទៀត។ នេះ​បើតាម​​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Humain Rights Watch ដែល​បាន​គូស​បញ្ជាក់​ទៀត​ថា អ្នក​បម្រើ​ភាគច្រើន​ ជា​ស្ត្រី ឥណ្ឌូណេស៊ី  ​ហ្វីលីពីន និង​ស្រីលង្កា​ហើយ​ ​ចាប់​ពី​ឆ្នាំ​២០០៦​មក អ្នក​បម្រើ​អាច​ឈប់​សម្រាក​បាន​​មួយ​ថ្ងៃ​ ក្នុង​​មួយ​ខែ។

សិង្ហបុរី រារែក​អស់​ច្រើន​ឆ្នាំ​ ទម្រាំ​យក​តម្រាប់​តាម​ហុង​កុង​និង​តៃវ៉ាន់ ចេញ​ច្បាប់​បង្ខំ​ឱ្យ​ថៅកែ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​មួយ​​ក្នុង​មួយ​សប្តាហ៍​ដល់​ឈ្នួល​បម្រើ​តាម​ផ្ទះ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ